ព្រឹត្តិការណ៍ដ៏អស្ចារ្យ! អាចម៍ផ្កាយធំបំផុតប្រចាំឆ្នាំ ២០២២ នឹងហោះកាត់ផែនដីយើងក្នុងសប្តាហ៍នេះ
Raty Oun
MAY 24 2022
ស្ទីម - STEAM
1.5 K views
1 min read

កាលពីពេលថ្មីៗនេះអង្គការ NASA បានប្រកាសថា អាចម៍ផ្កាយមួយដុំមានឈ្មោះថា  7335 (1989 JA) ដែលមានទំហំធំជាងអគារពាណិជ្ចកម្ម (Empire State Building) របស់សហរដ្ឋអាមេរិក ៤ដង នឹងធ្វើដំណើរហោះកាត់ផែនដីយើងនៅថ្ងៃទី 27 ខែឧសភានេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CurrentTime73351989

ប្រភពដដែលបានបន្តថា អាចម៍ផ្កាយមួយនេះនឹងហោះកាត់ផែនដីនៅរយៈចម្ងាយ ជាង ៤លានគីឡូម៉ែត្រពីផែនដីស្មើនឹង ចម្ងាយឃ្លាតគ្នា ១០ដងពីផែនដីទៅកាន់ឋានព្រះចន្ទ ហើយចម្ងាយមួយនេះជាគម្លាតគ្នារវាង អាចម៍ផ្កាយនិងផែនដីដែលអ្នកវិទ្យាសាស្រ្តនៅ NASA ចាត់ទុកថាជាអាចម៍ផ្កាយដែលហោះនៅគៀកផែនដីបំផុតមិនធ្លាប់មានពីមុន។

ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្តបានបន្ថែមថា ការហោះនេះមានល្បឿនរហូតទៅដល់ 76,000 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះលឿនជាងល្បឿនដែលបាញ់ចេញពីកាំភ្លើងគុណនឹង20។ ដើម្បីដឹងពីចលនា ល្បឿន ឬការធ្លាក់ចេញនូវអាចម៍ផ្កាយក្រុមអ្នកវិទ្យាសាស្រ្តនៅ NASA បានប្រើឧបករណ៍ម្យ៉ាងឈ្មោះថា (NEOs) ដែលនេះជាកែវឆ្លុះមួយប្រភេទទុកសម្រាប់តាមដានមើលពីការធ្លាក់ចុះនៃគ្រប់អាចម៍ផ្កាយដែលមានចម្ងាយ ៤៨លានគីឡូម៉ែត្រពីផែនដី។Ne Os

គូសបញ្ជាក់ថា អាចម៍ផ្កាយប្រភេទ 7335 (1989 JA) ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តស្រាវជ្រាវឃើញតាំងពី​ថ្ងៃ ១ឧសភា ឆ្នាំ ១៩៨៩មកម្ល៉េះ។

អត្ថបទដោយ៖ អូន​ រ៉ាទី 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia